ពិនិត្យ និងកែសម្រួលដោយ ឯកឧត្តម តាំង រតនា កញ្ញា KUONG Teilee ឯកឧត្តម ហោ ប៉េង លោក Thierry-Serge RENOUX និង លោក រូដូហ្ល ព្រហ្ម
សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ជាការបោះពុម្ពផ្សាយលើកដំបូង ដែលពន្យល់មាត្រាទាំងឡាយនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។
សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជានេះ
ពុំមែនជាការផ្តល់ជូននូវអត្ថបទបែបវិភាគនោះទេ។ ជំនួសមកវិញ
សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ដោយផ្ទាល់ទៅលើមាត្រានានានៃរដ្ឋធម្មនុញ្ញជាមួយនឹងការវិភាគ
និងការបកស្រាយពីក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីសម្រេចរបស់ខ្លួនចាប់តាំងពីថ្ងៃទី
២៨ ខែ មេសា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥។ យុត្តិសាស្រ្តខ្មែរបានគ្របដណ្តប់លើប្រធានបទសំខាន់ៗ
នៃរដ្ឋធម្មនុញ រួមមាន អធិបតេយ្យ-ភាព
អំណាចព្រះមហាក្សត្រ សិទិ្ធនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នសំខាន់ៗនៃរាជរដ្ឋាភិបាល។ សេចក្តីពន្យល់រដ្ឋធម្មនុញ្ញ
ក៏បានបញ្ចូលទាំងឯកសារយោងដែលមានលក្ខណ:ប្រៀបធៀប អនុសាសន៍ និង សេចក្តីសម្រេចរបស់ចៅក្រម
និងអ្នកជំនាញផ្នែកច្បាប់ ដែលជ្រើសចេញពីយុត្តាធិការអន្តរជាតិ។ យុត្តាធិការអន្តរជាតិ
ដែលមាននៅក្នុងការបោះពុម្ពផ្សាយលើកទី១នេះ ដកស្រង់ចេញពីស្ថាប័ន ដែលបកស្រាយរដ្ឋធម្មនុញ្ញបារាំង
ស្ថាប័នធ្វើសន្ធិសញ្ញានៃអង្គការសហប្រជាជាតិ
(គណៈកម្មាធិការ សិទ្ធិមនុស្ស គណៈកម្មាធិការ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងគណៈកម្មាធិការ
លុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី) និងតុលាការអ៊ឺរ៉ុបផ្នែកសិទ្ធិមនុស្ស។ សេចក្តីពន្យល់រដ្ឋធម្មនុញ្ញ
មានគោលបំណងផ្តល់ជូននូវឯកសារយោងមួយសម្រាប់អ្នក
អនុវត្តន៏ច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ព្រមទាំងពង្រឹងភាពច្បាស់លាស់នៃច្បាប់ វប្បធម៌នៃការវិភាគច្បាប់
និងនីតិរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
|
គម្រោងដោយ




គាំទ្រដោយ




សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានចែកចាយអំឡុងពេលសិក្ខាសាលាដែលនឹងរៀបចំឡើងដោយ អង្គការគោលដៅយុត្តិធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើលោកអ្នក ចង់បានឯកសារថតចម្លងនោះ ឯកសារជាភាសាអង់គ្លេសគឺអាចផ្តល់ជូនបាន ហើយឯកសារបោះពុម្ពមាននៅកាហ្វេយុត្តិធម៌ និងឯកសារជា Soft មាននៅ Amazon Kindle។
ឯកសារជាភាសាខ្មែរ នឹងមានក្នុងពេលយ៉ាប់ៗនេះ ហើយអាចកម្ម៉បាននៅទីនេះ។