សៀវភៅ


Looking for the publications in English?


សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

posted Oct 9, 2017, 1:33 AM by mpov@destinationjustice.org   [ updated Oct 9, 2017, 1:46 AM ]

ពិនិត្យ និងកែសម្រួលដោយ ឯកឧត្តម តាំង រតនា  ​កញ្ញា KUONG Teilee  ឯកឧត្តម ហោ ប៉េង  លោក Thierry-Serge RENOUX និង លោក  រូដូហ្ល ព្រហ្ម

សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាការបោះពុម្ពផ្សាយលើកដំបូង ដែលពន្យល់មាត្រាទាំងឡាយនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។ សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃ   ព្រះរាជាណាចក្រកម្ពុជានេះ ពុំមែនជាការផ្តល់ជូននូវអត្ថបទបែបវិភាគនោះទេ។ ជំនួសមកវិញ សេចក្តីពន្យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ដោយផ្ទាល់ទៅលើមាត្រានានានៃរដ្ឋធម្មនុញ្ញជាមួយនឹងការវិភាគ និងការបកស្រាយពីក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីសម្រេចរបស់ខ្លួនចាប់តាំងពីថ្ងៃទី ២៨​ ​ខែ មេសា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥។

យុត្តិសាស្រ្តខ្មែរបានគ្របដណ្តប់លើប្រធានបទសំខាន់ៗ នៃរដ្ឋធម្មនុញ រួមមាន អធិបតេយ្យ-ភាព អំណាចព្រះមហាក្សត្រ សិទិ្ធនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នសំខាន់ៗនៃរាជរដ្ឋាភិបាល។

សេចក្តីពន្យល់រដ្ឋធម្មនុញ្ញ ក៏បានបញ្ចូលទាំងឯកសារយោងដែលមានលក្ខណ:ប្រៀបធៀប ​  អនុសាសន៍ និង សេចក្តីសម្រេចរបស់ចៅក្រម និងអ្នកជំនាញផ្នែកច្បាប់ ដែលជ្រើសចេញពីយុត្តាធិការអន្តរជាតិ។ យុត្តាធិការអន្តរជាតិ ដែលមាននៅក្នុងការបោះពុម្ពផ្សាយលើកទី១នេះ ដកស្រង់ចេញពីស្ថាប័ន ដែលបកស្រាយរដ្ឋធម្មនុញ្ញបារាំង ស្ថាប័នធ្វើសន្ធិសញ្ញានៃអង្គការសហប្រជាជាតិ   (គណៈកម្មាធិការ សិទ្ធិមនុស្ស គណៈកម្មាធិការ សេដ្ឋកិច្ច សង្គម និងវប្បធម៌​ និងគណៈកម្មាធិការ លុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី) និងតុលាការអ៊ឺរ៉ុបផ្នែកសិទ្ធិមនុស្ស។

សេចក្តីពន្យល់រដ្ឋធម្មនុញ្ញ មានគោលបំណងផ្តល់ជូននូវឯកសារយោងមួយសម្រាប់អ្នក     អនុវត្តន៏ច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ​ព្រមទាំងពង្រឹងភាពច្បាស់លាស់នៃច្បាប់ វប្បធម៌នៃការវិភាគច្បាប់ និងនីតិរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។

Release of the Guide to Human Rights for the LGBTIQ people in Cambodia

posted Apr 11, 2017, 8:29 PM by Céline Martin

The 'Guide to Human Rights for LGBTQ in Cambodia', a collaboration between Destination Justice and Rainbow Community Kampuchea (RoCK), has been out since December 2015, and is now available online in English and in Khmer. 

1-2 of 2