តើអ្វីទៅជាសន្តតិកម្ម? អំឡុងពេលនៃការស្លាប់ សន្តតិកម្មបើក៖ វាគឺជាការផ្ទេរសិទ្ធិទាំងឡាយ និង កាតាព្វកិច្ចពីអ្នកស្លាប់ទៅអោយសន្តតិជនម្នាក់ ឬច្រើន ដោយគ្មានពន្ធលើមរតកនៅក្នុងកម្ពុជា។ រាល់ទ្រព្យសម្បត្តិទាំងអស់ត្រូវបានផ្តល់អោយ។ តើខ្ញំុអាចរៀបចំវាដោយរបៀបណា? អ្នកត្រូវបង្កើតលិខិតបណ្តាំមរតកឆន្ទះមួយមុនពេលស្លាប់។ដូច្នោះសន្តតិកម្មរបស់អ្នកនឹងដោះស្រាយរឿងនេះផ្អែកទៅតាមអ្វីការចង់បានរបស់អ្នក ហើយនេះគេហៅថា សន្តតិកម្មមានបណ្តាំ។ តើមត៌កសាសន៍មានសណ្ថានដូចម្តេចខ្លះ? ក្រមរដ្ឋប្បវេណីបកស្រាយទំរង់បីនៃមត៌កសាសន៍៖ មត៌កសាសន៍ដែលធ្វើឡើងដោយមេធាវី មត៌កសាសន៍បង្កើតដោយជាឯកជន (សរសេរ ដោយដៃ កាលបរិច្ឆេទ និង ហត្ថលេខា) និង មត៌កសាសន៍បង្កើតដោយលិខតសំងាត់ (ត្រា)។ មនុស្សគ្រប់គ្នាត្រូវទទួលស្គាល់នូវ មត៌កសាសន៍នេះ ដើម្បីកំណត់ការចែករំលែកទ្រព្យមត៌ក និងប្រយោជន៍ក្នុងចំណោមអ្នកទទួលមត៌កទាំងអស់។ តើអ្នកណាអាចមានប្រយោជន៍ពី មត៌កសាសន៍? មានលក្ខណៈសម្បតិ្តជាអ្នកទទួលមត៌កដែលមានប្រយោជន៍ពីការការពារស្របច្បាប់។ ហេតុដូច្នោះហើយ អ្នកអាចជ្រើសរើសអ្នកទទួល មត៌កសាសន៍តាមការប្រុងប្រយ័ត្នររបស់អ្នក លើកលែងការធានាដោយច្បាប់ប្រការណាមួយដែលទំនុកបម្រុងអ្នកទទួលមត៌កស្របច្បាប់ (កូន ចៅ ឪពុកម្តាយ និង ជីដូនជីតា ប្តីឬប្រពន្ធ) ដែលស្មើនឹង ១ភាគ២ ឬ ១ភាគ ៣។ តើមានអ្វីកើតឡើងប្រសិនបើខ្ញំុមិនបានធ្វើលិខិតបណ្តាំមុនពេលស្លាប់? នៅក្នុងករណីបែបនេះ អ្នកត្រូវទទួលមត៌កនឹងត្រូវរៀបចំដោយច្បាប់ដែលផ្តល់អោយ។ ហើយនេះហៅថា សន្តតិកម្មតាមផ្លុវច្បាប់។ កូនរបស់ អ្នកស្លាប់គឺមានឈរនៅជួរទីមួយ។ ក្នុងករណីដែលពួកគេស្លាប់ កូនរបស់ពួកគេផ្ទាល់ (ត្រូវជាចៅរបស់អ្នកស្លាប់) ដែលក្លាយជាអ្នកទទួល មត៌កនោះ។ តែប្រសិនបើពួកគេគ្មានកូន សាច់ញាតិជិតបំផុតរបស់អ្នកស្លាប់នឹងក្លាយជាអ្នកទទួលបានមត៌កនោះ។ ហើយចុងក្រោយ ក្នុង ករណីដែលគាត់គ្មានសាច់ញាតិជិតបំផុត ឬសាច់ញាត់ដើម្បីត្រូវទទួលផលប្រយោជន៍នោះ ខ្សែស្រឡាយទី ៣ គឺបងប្អូនបង្កើតរបស់អ្នក ស្លាប់។ នៅក្នុងករណីនេះ បងប្អូនបង្កើតទាំងអស់ត្រូវបានចំណែកស្មើគ្នា។ ចំណែកប្តីឬប្រពន្ធវិញពួកគេជាទូទៅត្រូវតែជាអ្នកទទួលមត៌ក។វិសាលភាពនៃការចែករំលែកគឺផ្អែកទៅលើអត្តសញ្ញាណរបស់អ្នកទទួល មត៌កនោះ។ ឧទាហរណ៍ ប្តី ឬប្រពន្ធចែកមត៌កនោះជាមួយកូនរបស់ពួកគេ ហើយវាជាការចែកស្មើគ្នា។ តើធ្វើដូចម្តេចដើម្បីទទួលបានភាពជាម្ចាស់ដីធ្លីដោយសន្តតិជន? ដំបូង សេចក្តីសម្រេចរបស់តុលាការត្រូវតែទទួលបានដើម្បីដំណើរការផ្ទេរដីធ្លី។ ឯកសារមួយចំនួនត្រូវបញ្ចូនទៅតុលាការ។ សំណើរដាក់ទៅ តុលាការត្រូវអនុញ្ញាតអោយអ្នកទទួលមត៌ត សំបុត្រមរណភាព (បណ្តាំមត៌តរបស់អ្នកស្លាប់ ប្រសិនបើមាន)។ តុលាការនឹងពិនិត្យមើល អ្នក ទទួលមត៌ករបស់អ្នកស្លាប់ ដោយផ្អែកទៅតាមការផ្តល់អោយស្របច្បាប់ ឬ ទៅតាមបណ្តាំ (ដែលដាច់ខាតត្រូវតែឆ្លើយតបតាមច្បាប់)។ ជា ចុងក្រោយ ដំណើរការនៅតែបន្តទៅមន្រ្តីសុរិយោដី ដែលផ្តល់ការអនុញ្ញាតស្របតាមសេចក្តីសម្រេចរបស់តុលាការ។ បើអ្នកទទួលមត៌កជាជនបរទេស តើគេអាចធ្វើជាម្ចាស់ដីធ្លីនោះបានទេ?ច្បាប់ចែងថា អ្នកទទួលសន្តតិកម្មដីធ្លីដែលមិនមែនជាជនជាតិខ្មែរមិនអាចទទួលកាន់កាប់ដីធ្លីនោះបានទេ។ ប្រសិនបើអ្នកទទួលនោះជាខ្សែ ស្រឡាញជិតបំផុតជាជនជាតិបរទេស ពួកគេមានរយៈពេល ៣ ខែដើម្បីលក់អចលនទ្រព្យនោះ។ ប្រសិនបើពួកគេមិនបានធ្វើ អចលទ្រព្យ នោះនឹងបានទៅអ្នកជាប់ខ្សែស្រឡាញបន្ទាប់ទៀតដែលមានសញ្ជាតិកម្ពជា។ ដូច្នេះវាជាការសំខាន់ណាស់ដើម្បីបន្តទៅលក់ក្នុងអំឡុង ៣ ខែដំបូងដែលជាការផ្តល់សិទ្ធិអោយអ្នកទទួលមត៌ក [វាគួរតែត្រូវបានកត់សម្គាល់ថានៅមានវិធីដើម្បីលក់ដីខណៈពេលដែលរក្សាការគ្រប់គ្រងមួយចំនួននៅលើវា]លក់អចលនទ្រព្យដល់សាជីវកម្មដែលជាអ្នកស្នងតំណែងជនបរទេសដែលទទួលបានភាគហ៊ុននៅក្នុងភាពជាដៃគូជាមួយជនជាតិកម្ពុជា [(ឧទាហរណ៍ 49% / 51%)] |