តើនីតិវិធីអ្វីដែលខ្ញំុអាចធ្វើតាមការចុះបញ្ចីមរណភាព?យោងទៅតាមច្បាប់ ក្រោយពីការស្លាប់របស់មនុស្សម្នាក់ភ្លាម សមាជិកគ្រួសារ ឬ សាច់ញាតិ ឬអ្នកជិតខាង ឬអ្នកដែលត្រូវទទួលខុសត្រូវពី ក្រសួងគួរតែផ្តល់ជាព័ត៌មានពីការស្លាប់នេះទៅមន្រ្តីអត្រានុកូលដ្ឋានឃំុ សង្កាត់នៅទីលំនៅរបស់អ្នកស្លាប់នោះ។ ក្រៅពីនេះ កាតាព្វកិច្ចនេះ ត្រូវតែធ្វើកំុអោយលើសពីអំឡុងពេល ១៥ ថ្ញៃគិតពីថ្ញៃខែស្លាប់របស់សកសពនោះ។ ប្រសិនបើការស្លាប់នៅតែមិនត្រូវបានរាយការណ៍ បន្ទាប់ពីអំឡុងពេល ១៥ ថ្ញៃ។ ប្រជាជនខ្មែរគួរតែដាក់ពាក្យសុំចុះបញ្ចីសីុវិលមួយនៅការិយាល័យភូមិ ឃំុ ដែលជាទីលំនៅប្រចាំថ្ញៃរបស់ខ្លួន។
ហើយបែបបទត្រូវនាំទៅជាមួយសាក្សីពេញវ័យ ២ នាក់ ហើយពួកគេនឹងទទួលបានសំបុត្រឯកសារមរណភាព។
តើឯកសារអ្វីដែលខ្ញំូគួរតែផ្តល់អោយមន្រ្តីអត្រានុកូលដ្ឋាន? បែបបទត្រូវតែនាំមកជាមួយ៖អត្តសញ្ញាណប័ណ្ណថតចម្លងរបស់អ្នកស្លាប់ ឯកសារថតចម្លងលិខិតស្នាក់នៅរបស់អ្នកស្លាប់ លិខិតបញ្ចាក់ថាស្លាប់ពីមន្ទីរពេទ្យដែលបញ្ចាក់ម៉ោង ទីកន្លែង និង មូលហេតុដែលបណ្តាលអោយស្លាប់ (ឬ លិខិតបញ្ជាក់ថា ស្លាប់នៅតំបន់រដ្ឋបាលមូលដ្ឋានណាមួយ ប្រសិនបើសាកសពមិនបានស្លាប់នៅមន្ទីរពេទ្យ លិខិតបញ្ជាក់ថាស្លាប់ពីស្ថានទូត (ករណីអ្នកស្លាប់ជាជនជាតិបរទេស) ឈ្មោះអ្នកដាក់ពាក្យសំុ ព័ត៌មានលំអិតរបស់ឪពុកម្តាយអ្នកស្លាប់ ព័ត៌មានសំខាន់ពីដៃគូរ (ប្រពន្ធ/ប្តី) និងកូនរបស់អ្នកស្លាប់ ព័ត៌មានអំពីសាក្សីដែលនៅពេលស្លាប់ (ឧទាហរណ៍ ការចូលរួមរបស់គ្រូពេទ្យ ប្តីឬប្រពន្ធ ឬ អ្នកអមនៅទីនោះ)
|
|