វិធានច្បាប់ចរាចរណ៍

Contents

  1. 1 តើច្បាប់អ្វីកំពុងអនុវត្តទៅលើចរាចរណ៍ផ្លូវគោកសព្វថ្ញៃ?
  2. 2 តើអ្វីទៅជាឯកសារចំាបាច់ដើម្បីបើកបរបាន?
  3. 3 តើអ្វីជាតម្រូវការសម្រាប់ការបើកបរទាក់ទងនឹងប័ណ្ណបើកបរ?
  4. 4 តើការធានារ៉ាប់រងមានភាពចាំបាច់ដាច់ខាតសម្រាប់យានយន្តដែរឬទេ?
  5. 5 តើវាជាការចំាបាច់ក្នុងការពិនិត្យយានយន្តជាទៀងទាត់?
  6. 6 តើយើងអាចបើកបរបាននៅអាយុប៉ុន្មាន?
  7. 7 តើមានមនុស្សប៉ុន្មាននាក់ដែលអាចផ្ទុកនៅលើម៉ូតូមួយបាន?
  8. 8 តើជាកាតព្វកិច្ចចំាបាច់ក្នុងការពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូដែរឬទេ?
  9. 9 តើជាកាតព្វកិច្ចក្នុងការពាក់ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅក្នុងរថយន្តមួយដែរឬទេ?
  10. 10 តើអ្វីទៅជាការរឹតបន្តឹងការបើកបរទាក់ទងទៅនឹងការប្រើប្រាស់សារធាតុអ្វីខ្លះ?
  11. 11 តើមានការដាក់កម្រិតលើការប្រើប្រាស់ទូរស័ព្ទដៃដែរឬ ទេ?
  12. 12 តើអ្វីជាការកំរិតភ្ជាប់ទៅនឹងល្បឿននិងចំងាយសុវត្ថិភាពពេលបើកបរ?
  13. 13 តើរថយន្តណាខ្លះមានសិទ្ធិអាទិភាពនៅតាមដងផ្លូវ?

តើច្បាប់អ្វីកំពុងអនុវត្តទៅលើចរាចរណ៍ផ្លូវគោកសព្វថ្ញៃ?

ច្បាប់ដែលកំពុងអនុវត្តសព្វថ្ញៃគឺច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលអនុម័តដោយ អនុក្រឹត្យ នៅថ្ញៃទី ៦ ខែ មករា ឆ្នាំ ២០១៦។ ច្បាប់នេះត្រូវអនុវត្តន៍យ៉ាងពេញលេញនៅថ្ញៃទី ១៥ ខែមីនា ឆ្នាំ ២០១៦។ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីពិនិត្យនូវ “ខ” ដែលបានចែងមួយចំនួន (ប័ណ្ណបើកបរជាចំបង) ប៉ុន្តែវាមិនទាន់ត្រូវបានទទួលយកនៅឡើយទេ។ ច្បាប់ដាក់កំហិតគ្រប់ទិដ្ឋភាពទាំងអស់នៅលើផ្លូវចរាចរណ៍លើកលែងតែការខូចខាតរបស់ជនរងគ្រោះដែលជាដែនសម្ថតកិច្ចយុត្ថាធិការ ពេញលេញ។

តើអ្វីទៅជាឯកសារចំាបាច់ដើម្បីបើកបរបាន?

ទាំងនេះជាឯកសារដែលអ្នកបើកបរម្នាក់ត្រូវតែមានគ្រប់ពេលវេលានៅពេលបើកបរ
(ដោយបញ្ជាក់ទៅដល់ការប្រើប្រាស់នោះ)

  • អត្តសញ្ញាណយានយន្ត និង ស្លាកលេខសំគាល់

  • វិញ្ញាបនប័ត្រនៃការត្រួតពិនិត្យបច្ចេកទេសរថយន្ត

  • វិញាបនប័ត្រធានារ៉ាប់រងដែលចេញដោយក្រុមហ៊ុនធានារាប់រង

  • ប័ណ្ណបើកបរយានយន្ត ឬ រថយន្តសណ្តោងសម្រាប់អាជីវកម្មដឹកជញ្ជូន

តើអ្វីជាតម្រូវការសម្រាប់ការបើកបរទាក់ទងនឹងប័ណ្ណបើកបរ?

អ្នកបើកបរយានយន្តទាំងអស់ដែលមានកំលាំងម៉ាសីុន ៤៩ CC និងលើសពីនេះ គួរតែមានប័ណ្ណបើកបរត្រឹមត្រូវមួយដែលទាក់ទងនឹង ប្រភេទយានយន្តនោះ។ 


តើត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីទទួលបានប័ណ្ណបើកបរ? ហើយវគ្គបណ្តុះបណ្តាលនោះតម្រូវអោយមានអ្វីខ្លះ?

ប័ណ្ណបើកបរឡាន

តម្លៃនៃប័ណ្ណបើកបរឡានអាស្រ័យលើសាលាបង្រៀបបើកបរ។ វាមានតម្លៃប្រហែល ១៦០ ដុល្លារ និង រួម​ បញ្ចូលទាំងសៀវភៅមគ្គុទេសកន៍បើកបរ មិនកំណត់ពេលវេលាបង្រៀន និងរប្រលង។ គ្រូបង្រៀនបើកបរ ជាអ្នកនៅពេលដែលបេក្ខជនរួចរាល់ក្នុងការប្រលងយកប័ណ្ណបើកបរឬអត់។

ការប្រលងប្រើរយៈពេលប្រហែល ២ ម៉ោងអំឡុងពេលនោះ បេក្ខជនបើកបរ នឹងត្រូវឆ្លើយនឹងសំណួរទ្រឹស្តី (សញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍)។ អ្នកពិនិត្យការប្រលងគឺមកពីស្ថាប័នរដ្ឋ។

ប័ណ្ណបើកបរម៉ូតូ សាលាបង្រៀនបើកបរជាច្រើន រៀបចំតែការប្រលង ប៉ុន្តែមិនផ្តល់ជាមេរៀនក្នុងការបើកបរនោះទេ។ 

តើការធានារ៉ាប់រងមានភាពចាំបាច់ដាច់ខាតសម្រាប់យានយន្តដែរឬទេ?

គ្រប់យានយន្តទាំងអស់ត្រូវតែទទួលបាននូវវិញាបនប័ត្រធានារ៉ាប់រងមួយដែលផ្តល់ដោយក្រុមហ៊ុនធានារាប់​រង។

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់យានយន្ត និងជាម្ចាស់អាជីវកម្មដំណើរការដោយយានយន្តត្រូវទិញធានារ៉ាប់រងពីក្រុមហ៊ុនធានា រ៉ាប់រង សម្រាប់ទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតដោយប្រការណាមួយ។ ប្រភេទយានយន្តធ្វើអាជីវកម្ម ដែលតម្រូវអោយមាន ធានារ៉ាបរងត្រូវតែអនុវត្តតាមអនុក្រឹត្យ។

សុពលភាពនៃធានារ៉ាបរងឆ្លើយតបទៅនឹងម្ចាស់យានយន្ត អ្នកបើកបរ និង អ្នកថែទាំយានយន្តនោះ។ 

តើវាជាការចំាបាច់ក្នុងការពិនិត្យយានយន្តជាទៀងទាត់?

គ្រប់យានយន្តទាំងអស់រថយន្តសណ្តោងរថយន្តដឹកទំនិញធន់តូចដែលធ្វើដំណើរលើផ្លូវត្រូវបានតែទទួលបាន វិញ្ញាបនប័ត្រដែលផ្តល់ដោយ ក្រសួងសាធារណៈការ និង ដឹងជញ្ជូន ឬក្រុមហ៊ុនដែលផ្តល់អាជ្ញាប័ណ្ណដោយ ក្រសួង សាធារណៈការ និង ដឹងជញ្ជូន។

សុពលភាពនៃវិញាបនប័ត្រ ផ្អែកទៅលើប្រភេទនៃរថយន្ត


ប្រភេទយានយន្ត


សុពលភាពវិញាបនប័ត្រត្រួតពិនិត្យបច្ចេកទេសលើកដំបូង


ការពិនិត្យបន្តបន្ទាប់

យានយន្តគ្រួសារ

៤ ឆ្នាំ

២ ឆ្នាំ

ត្រីចក្រយាន និង ម៉ូតូ


១ ឆ្នាំ

១ ឆ្នាំ

ការដឹកជញ្ចូនយានយន្ត រថយន្តដឹកទំនិញ និង រថយន្តដឹកទំនិញតូចៗ


២ ឆ្នាំ


១ឆ្នាំ​



តើយើងអាចបើកបរបាននៅអាយុប៉ុន្មាន?

អាយុនៃអ្នកបើកបរត្រូវតែកំណត់យោងទៅតាមប្រភេទនៃយានយន្ត នៃប័ណ្ណបើកបរដែលពួកគេកាន់កាប់។ បើមិនដូច្នោះ ការកំណត់ អាយុសម្រាប់ការបើកបរផ្អែកលើប្រភេទរថយន្ត។ មើលតារាងខាងក្រោម

ប្រភេទ


ប្រភេទបន្ទាប់


ប្រភេទយានយន្ត


អាយុដែលអាចបើកបរបាន

A

A1

ម៉ូតូដែលមានកំលាំងម៉ាសីុនពី ៤៩ ទៅ ១២៥ CC ឬ រថយន្តរម៉ក់ ដោយគ្មានឈ្នាន់ជើងមេកានិចដោយកង់


អាយុ ១៦

A2


  • ម៉ូតូដែលមានកំលាំងម៉ាសីុនច្រើនជាង ១២៥ CC

  • រថយន្តសណ្ដោងនិងម៉ូតូត្រីចក្រយានយន្ត


អាយុ ១៨ ឆ្នាំ

B


  • រថយន្តដែលមានលទ្ធភាពផ្ទុករមិនលើសពីប្រាំបួននាក់បូករួមទាំងអ្នកបើកបរ

  • យានយន្តដឹកទំនីញដែលផ្ទូកបានច្រើនបំផុត មិនលើសពី ៣.៥ តោន

  • យានយន្តក្រោមប្រភេទ B ដែលសណ្តោងរថយន្តសណ្តោងបានមិនច្រើនជាង 0.៧៥ តោន។

អាយុ ១៨ ឆ្នាំ

C


រថយន្តដឹកទំនិញដែលមានទំងន់អតិបរមាជាង ៣,៥ តោនដែលអាចសណ្ដោងរថយន្តដែលមានទម្ងន់អតិបរមាមិនលើសពី 0,75 តោន។



អាយុ ២២ ឆ្នាំ

D

D1


រថយន្តដែលមានផ្ទុកចាប់ពីអ្នកដំណើរ 10 ទៅ 20 នាក់ រួមទាំងអ្នកបើកបរដែលអាចសណ្តោងទម្ងន់អតិបរមាមិនលើសពី 0,75 តោន។


២២ ឆ្នាំ

D2

រថយន្តដែលអាចផ្ទុកអ្នកដំណើរ ចាប់ពី ២០ នាក់ រួមទាំងអ្នកបើកបរដែលអាចសណ្តោងទម្ងន់អតិបរមាមិនលើសពី 0,75 តោន។



២៤ ឆ្នាំ​

E



យានយន្តក្រោមប្រភេទ B, C និង D ជាមួយរថយន្តសណ្តោងដែលមានទំងន់ខ្ពស់បំផុតច្រើនជាង ០.៧៥ តោន ត្រូវចែងចេញជា ៣ គឺ ប្រភេទបន្ទាប់៖​ ប្រភេទបន្ទាប់ E(B), ប្រភេទបន្ទាប់ E(C) និង ប្រភេទបន្ទាប់ E(D).


២៤ ឆ្នាំ​



តើមានមនុស្សប៉ុន្មាននាក់ដែលអាចផ្ទុកនៅលើម៉ូតូមួយបាន?

ម៉ូតូមួយអាចផ្ទុកអតិបរមានៃមនុស្សពេញវ័យពីរនាក់និងក្មេងម្នាក់។ កុមារនេះត្រូវមានអាយុយ៉ាងតិច 3 ឆ្នាំ។ នេះមានន័យថាកុមារទាំងអស់នៅក្រោម 3 ឆ្នាំត្រូវបានហាមឃាត់មិនឱ្យជិះម៉ូតូ។ 

តើជាកាតព្វកិច្ចចំាបាច់ក្នុងការពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូដែរឬទេ?

អ្នកដំណើរទាំងអស់នៅលើម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់ និងជាពិសេសកុមារ។

តើជាកាតព្វកិច្ចក្នុងការពាក់ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅក្នុងរថយន្តមួយដែរឬទេ?

នៅក្នុងទីក្រុង ឬ តំបន់ដែលមានប្រជាជនច្រើន អ្នកបើកបរដែលអង្គុយនៅខាងមុខនៃរថយន្តត្រូវតែពាក់ខ្សែ ក្រវាត់សុវត្ថិភាពរបស់ពួកគេ ដោយសុវត្ថិភាព។

វាមានតម្រូវការជាក់លាក់សម្រាប់កុមារទាក់ទងនឹងសំណួរខាងក្រោមនេះ៖

  • កុមារដែលមានអាយុតិចជាង10ឆ្នាមិនត្រូវអនុញ្ញាតឱ្យអង្គុយនៅកៅអីខាងមុខនៃរថយន្តដោយគ្មានមនុស្សពេញវ័យអម

            ឬដោយគ្មានពាក់ខ្សែក្រវ៉ាត់កៅអីឡើយ។

  • កុមារពី អាយុ 10 ខែនិងអាយុ 4 ឆ្នាំត្រូវអង្គុយលើកៅអីសម្រាប់កុមារអមជាមួយខ្សែក្រវ៉ាត់សុវត្ថិភាព។

  • ទារកដែលមានអាយុតិចជាង10ខែត្រូវតែនៅក្នុងកៅអីទារកនិងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដែលបានភ្ជាប់យ៉ាងជាក់លាក់បំផុត។


តើអ្វីទៅជាការរឹតបន្តឹងការបើកបរទាក់ទងទៅនឹងការប្រើប្រាស់សារធាតុអ្វីខ្លះ?

ការទទួលទានគ្រឿងស្រវឹងដែលមានអត្រា 0,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ឬ 0.៥០ មីលីក្រាមក្នុងមួយលីត្រ ក្នុងឈាម និងលើសពីនេះមិនត្រូវបានអនុញ្ញាតបើកបរ។

កម្ពុជាមិនទាន់មានក្របខណ្ឌច្បាប់និងធនធានដើម្បីពង្រឹងការពិន័យលើការបើកបរទាំងឡាយណាដែលប្រើប្រាស់គ្រឿងញៀន។ 

តើមានការដាក់កម្រិតលើការប្រើប្រាស់ទូរស័ព្ទដៃដែរឬ ទេ?

ការប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានសំភាជំនួសដៃដូចជាប្រើកាសស្តាប់សម្លេងនៅពេលបើកបរ គឺត្រូវបានគេ ហាមឃាត់។

ទោះជាយ៉ាងណាការប្រើប្រាស់ទូរស័ព្ទទោះបីជាមួយឧបករណ៍ជំនួសដៃដូចជាកាសស្តាប់ក៏មិនត្រូវបានគេលើកទឹកចិត្តអោយប្រើប្រាស់នេះដែរព្រោះវាធ្វើអោយយើងបាត់បង់រការផ្តោតអារម្មណ៍នៅពេលបើកបរ។ 

តើអ្វីជាការកំរិតភ្ជាប់ទៅនឹងល្បឿននិងចំងាយសុវត្ថិភាពពេលបើកបរ?

និយមន័យនៃល្បឿនបើកបរ នឹងត្រូវបានកំណត់ដោយអនុក្រឹត្យ។

ច្បាប់នេះបានលើកឡើងអ្នកបើកបរត្រូវតែមានការគ្រប់គ្រងល្បឿនរបស់ខ្លួននិងបើកបរក្នុងល្បឿនសមរម្យដោយយោងទៅតាមភាពជាក់ស្តែងដើម្បីឱ្យពួកគេអាចបញ្ឈប់រថយន្តរបស់ពួកគេបានទាន់ពេលវេលាប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងដើម្បីកំុផលប៉ះពាល់ធ្ងន់ធ្ងរ។

អ្នកបើកបរត្រូវតែបន្ថយល្បឿននៅពេលដែលមានរថយន្តផ្សេងទៀតឆ្លងកាត់លើផ្លូវតូចចង្អៀត ផ្លាស់ប្តូរទិសដៅចរាចរណ៍ ការបត់ បត់ផ្លូវកោង ការឆ្លងកាត់ផ្លូវ ការបត់ចូលសាលា ឬ បន្ទីរពេទ្យ​ ដែលមានចំងាយ តិចជាង៥០មែត្រ។

រថយន្តដែលនៅពីក្រោយរថយន្តដែលនៅពីក្រោយរថយន្តមួយទៀតចាំបាច់ត្រូវតែទុកចំងាយសុវត្ថិភាពដើម្បីបញ្ជៀសការបុកគ្នានៅពេលរថយន្តខាងមុខបន្ថយល្បឿនឬឈប់ដោប្រការណាមួយ។

ចម្ងាយសុវត្ថិភាពសម្រាប់យានយន្តគ្រប់ប្រភេទនៅលើផ្លូវមកនឹងត្រូវបានកំណត់ដោយប្រកាសដោយរដ្ឋមន្ត្រីក្រសួងងសាធារណការនិងដឹកជញ្ជូន។

តើរថយន្តណាខ្លះមានសិទ្ធិអាទិភាពនៅតាមដងផ្លូវ?

រថយន្តដែលមានអាទិភាពគឺ:

  • រថយន្តអគ្គិភ័យ

  • ឡានពេទ្យ

  • ប៉ូលីសឬរថយន្តយោធាឬប៉ូលីសយោធា

  • រថយន្តដែលប្រើក្នុងប្រតិភូ "ឬមេដឹកនាំជាន់ខ្ពស់" ឬដំណើរការយោធាដែលដឹកនាំដោយប៉ូលីសចរាចរ




សច្ចាប្រណិធានសម្រាប់អ្នកប្រើប្រាស់ផ្លូវ : https://docs.google.com/a/destinationjustice.org/forms/d/1x700CdVeN5fS9eYxLz7WpS95Nb9G76zLxNwrjjTBYFk/edit?usp=drive_web