តើការរំលូតកូនមានភាពស្របច្បាប់ដែរឬទេនៅក្នុងប្រទេសកម្ពុជា?
ចាស៎/បាទ ច្បាប់ស្តីពីការរំលូតកូនបានចាប់ផ្តើមធ្វើឡើងនៅថ្ញៃទី០៩ខែតុលា ឆ្នាំ១៩៩៧ ដែលសម្គាល់ថាជាឯកសារផ្លូវការស្របច្បាប់នៃការ រំលូតកូន។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានអនុញ្ញាតត្រឹមតែពេលទារកក្នុងផ្ទៃមានអាយុតិចជាង ១២ សប្តាហ៍ ឬអាចធ្វើការរំលូតបាន លុះត្រាតែមានលក្ខខ័ណ្ឌមួយឆ្លើយតបទៅនឹងលក្ខខណ្ឌដែលចែងពីការអនុញ្ញាតអោយធ្វើការរំលូតកូនមានដូចជា៖ - វាមានដូចជា កត្តាកើតឡើងចៃដន្យដែលទារកក្នុងផ្ទៃមិនលូតលាស់ជាធម្មតា ឬ កត្តាដែលអាចធ្វើអោយបង្ករគ្រោះថ្នាក់ដល់ជីវិត របស់ម្តាយ។
- ទារកក្នុងផ្ទៃអាចនឹងមានជំងីធ្ញន់ធ្ញរ ព្យាបាលពំុជា
- ក្នុងករណីដែលគេរំលោភបណ្តាលអោយមានគក៌ ការរំលូតកូនអាចប្រព្រឹត្តទៅបានដោយមិនគិតពីលក្ខខណ្ឌដូចមានចែងខាង លើ តែត្រូវមានការស្នើរសំុពីសាមីខ្លួន បើស្រ្តីនោះមានអាយុចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅ ឬការទទួចសំុពីអាណាព្យាបាល បើស្រ្តីមានគក៌នោះមានអាយុតិចជាង ១៨ ឆ្នាំ។
តើកន្លែងណាដែលខ្ញំុអាចធ្វើការរំលូតកូនបាន ហើយអ្នក ណាត្រូវបានអនុញ្ញាតអោយអនុវត្តរឿងនេះ?យោងទៅតាមច្បាប់ ការរំលូតកូនអាចធ្វើទៅបានដោយ វេជ្ជបណ្ឌិតគ្រូពេទ្យជំនាញឬពេទ្យឆ្មបដែលផ្តល់សិទ្ធិដោយក្រសួង សុខាភិបាល។ អ្នកតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការរំលូតអាចអនុវត្តទៅបានតែនៅក្នុងមន្ទីរពេទ្យ មណ្ឌលសុខភាព គី្លនិកសុខភាព សម្ភព។ ក្នុងធម្យោបាយផ្សេងទៀត វាត្រូវចាត់ទុកថាការរំលូតដោយអសុវត្ថិភាព ដោយថាអ្នកដែលទទួលបន្ទុករឿងនេះខ្វះជំនាញពិតប្រាកដ ឬ បរិ យាកាសមិនស្របទៅតាមកំរិតស្តង់ដារវេជ្ជសាស្រ្ត ហេតុដូចនេះវាអាចធ្វើអោយគ្រោះថ្នាក់យ៉ាងខ្លាំងទៅដល់ជីវិតស្រ្តីមានគក៌។ អ្នកគួរតែដឹងថាអ្នកប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យដែលរំលោភបទបញ្ញត្តិច្បាប់ត្រូវធ្វើការផ្តន្ទាទោស (ដោយការស្តីបន្ទោស លិខិតដកហូតចេញដោយអាជ្ញាធរ ដកហូត ឬបិទគ្លីនិក ឬក៏ដាក់ពន្ធធនាគារ)។ ដូចគ្នាដែរ អ្នកណាដែលបង្ខអោយស្រ្តីណាម្នាក់រំលូតកូន ឬ ធ្វើអោយកូននោះរលូតត្រូវតែផ្តន្ទាទោសជាប់ពន្ធធនាគារពីមួយឆ្នាំ ទៅ ប្រាំឆ្នាំ។ ធ្វើការរាយការណ៍ទៅ មន្រ្តីនគរបាលប្រសិនបើអ្នក ជាសាក្សីនៅក្នុងស្ថានភាពរឿងបែបនេះ។
បើខ្ញំុរំពឹងថានឹងរំលូតកូន តើមានវិធីសាស្រ្តអ្វីដែលខ្ញំូអាចអនុវត្ត? ផ្អែកទៅតាមមូលដ្ឋាននៃការរំលូតកូន ត្រូវបានចែងចេញជា ២ វិធី ការវះកាត់ ការប្រើប្រាស់ថ្នាំលេប (តាមការណែនាំរបស់គ្រូពេទ្យ ឬការ ព្យាបាលតាមបែបវេជ្ជសាស្រ្ត) ប៉ុន្តែវិធីទាំងអស់នោះ អាចជ្រើសរើសយកមួយណាក៏បានទៅតាមចំណង់ចំណូលចិត្តរបស់ស្រ្តី។ ជម្រើស នៃការរំលូតទាក់ទងនឹងគីមី (ថ្នាំ) ដើម្បីរំលូតកូនគេប្រើថ្នាំ ២ មុខរួមបញ្ចូលគ្នារវាង Mitpristone និង Misoprostol ដើម្បីយកកូននោះ ចេញ។ តាំងពីឆ្នាំ ២០១០ មក មានថ្នាំមួយឈ្មោះថា Medabon ដែលរួមផ្សំគ្នាជាស្រេចរវាង Mifepristone និង Misoprostol ដែលមាន លក់នៅតាមឪសថស្ថាននានាមួយចំនួន និងត្រូវបានប្រើប្រាស់ក្នុងក្រសួងសុខាភិបាល និងតាមបណ្តាលតាមអង្គការនានាផងដែរ ដូចជា មជ្ឈមណ្ឌល Marie Stopes អន្តរជាតិកម្ពុជា វាត្រូវបានដាក់អោយប្រើប្រាស់ និងជាជម្រើសល្អ ងាយស្រួល និងសុវត្ថិភាពក្នុងការរំលូត កូន។ លើសពីនេះទៅទៀត ការរំលូតកូនមានជម្រើសជាច្រើន ដូចជាតាមរយៈការវះកាត់ ដែលជាទូទៅបំផុតយើងធ្វើការពង្រីងមាត់ស្បូន រួចប្រើ ម្ជុល ឬម៉ាសីុនបូមយកចេញ និងវះកាត់យកចេញតែម្តង។
ព័ត៌មានបន្ថែម(សេវាធ្វើផែនការគ្រួសារ, សេវាព្យាបាលនិងការអនុវត្តន៍នៃការរំលូតកូន, ទាំងវេជ្ជសាស្ត្រនិងការវះកាត់) អង្គការមិនមែនរដ្ឋាភិបាលអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា: http://www.mariestopes.org.kh/our-centres
មណ្ឌលពីរនៅរាជធានីភ្នំពេញ (មាននៅ ខេត្តបាត់ដំបងកំពង់ធំ សៀមរាប ស្វាយរៀង កណ្តាល)
No. 15, ផ្លូវជាតិលេខ 1, សង្កាត់ច្បារអំពៅ II, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
ទូរស័ព្ទ: 023 720 125, 077 959 169
Nº17-18, ផ្លូវ 12 ម៉ែត្រ, ភូមិព្រៃព្រីង, សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: 023 640 74 99
សូមមើលផងដែរ:
សមាគមសុខភាពបន្តពូជកម្ពុជា (RHAC) www.rhac.org.kh
N.31, ផ្លូវ 606, សង្កាត់បឹងកុកទី II, ខណ្ឌទួលគោក
ទូរស័ព្ទ: (855 23) 883 027 - (855 23) 881 747
គ្លីនិកលោកជាសាវុធ
# 364Eo, St.245 (ម៉ៅសេទុង), ខណ្ឌទួលគោក, រាជធានីភ្នំពេញ
មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
# 137-139, ប្រទេសឆេកូស្លូវ៉ាគី (169), កែងផ្លូវ 134, 12253 ភ្នំពេញ
|
|