ហេតុអ្វីបានជាខ្ញុំគួរគោរពតាមច្បាប់របស់ប្រទេសកម្ពុជានៅពេលដែលខ្ញុំបង្កើតក្រុមហ៊ុន?
តើខ្ញុំត្រូវតែចុះឈ្មោះក្រុមហ៊ុនរបស់ខ្ញុំមែនដែរឬទេ?
ជាការពិតណាស់ សហគ្រិនមួយដែលមិនបានចុះឈ្មោះក្រុមហ៊ុន នឹងត្រូវដាក់ពិន័យសារពើពន្ធធ្ងន់ធ្ងរ។តើវាមានភាពស្មុគស្មាយទេក្នុងការចុះឈ្មោះក្រុមហ៊ុន?
អត់ទេ ចាប់តាំងពីឆ្នាំ 2016 ការចុះឈ្មោះក្រុមហ៊ុនបានដាក់់អោយប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច។ លើសពីនេះ ទៀតរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ជាច្រើនដើម្បីបង្កើត និងបង្កើនល្បឿនដំណើរការសេវាមួយ នេះ។តើអ្វីជាអត្ថប្រយោជន៍ដែលយើងទទួលបានក្នុងការចុះឈ្មោះនេះ?
ក្រៅពីការគោរពច្បាប់ដែលជាកាត្វកិច្ច ដើម្បីអោយមានតម្លាភាព ក៏ដូចជាធ្វើរបាយការណ៍ប្រចាំឆ្នាំមួយដែលជា សញ្ញាវិជ្ជមានដ៏មានសារៈសំខាន់របស់ក្រុមហ៊ុនមួយសំរាប់ទាក់ទាញវិនិយោគិនបានផងដែរ។តើវាជាការដាក់បន្ទុកបន្តែមដែរឬទេនៅពេលដែលក្រុមហ៊ុនចុះឈ្មោះរួច?
នៅពេលដែលបានចុះឈ្មោះហើយ ក្រុមហ៊ុនត្រូវតែចេញផ្សាយនូវរបាយការណ៍គណនេយ្យប្រចាំឆ្នាំបន្ថែមទៅលើ ឯកសារនានាដើម្បីរក្សាបទដ្ឋានខ្ពស់នៃតម្លាភាព។ ខណៈពេលដែលមានសកម្មភាពបន្ថែមទៀតវាគឺកំលាំងចលកររយៈពេលវែងខណៈដែលក្រុមហ៊ុននេះនឹងអាចបញ្ជាក់ពីលំនឹងនៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនដែលនឹងមានសារៈសំខាន់នៅពេលដែលមានការចរចាហិរញ្ញប្បទានកើតឡើង។
តើខ្ញុំត្រូវចំនាយប៉ុន្មាន?
វាត្រូវការចំនាយប្រហែល $៥៤៥ អត្រាសារពើពន្ធមានតម្លៃ 100 $។ លើសពីនេះទៀតពន្ធប៉ាតង់នេះត្រូវតែត្រូវបានបង់ប្រហែល $ 300 អាមេរិក។ ការចំណាយលើការចុះឈ្មោះផ្សេងៗទៀតជាច្រើនក៏ត្រូវបានបង់ផងដែរ។អាជ្ញាប័ណ្ណប្រចាំឆ្នាំ ត្រូវបានតម្រូវសម្រាប់ឧស្សាហ៍កម្មមួយចំនួន។
តើអ្វីជារចនាសម្ព័នក្រុមហ៊ុនផ្សេងៗគ្នាដែលត្រូវបានគេទទួលស្គាល់ក្នុងច្បាប់កម្ពុជា?
តើអ្វីជារចនាសម្ព័ន្ធផ្សេងគ្នា?
វាមានរចនាសម្ព័ន្ធ ៤ ផ្សេងគ្នា៖
ក្រុមហ៊ុនផ្តាច់មុខ
ក្រុមហ៊ុនដៃគូរ
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត
តើខ្ញំុអាចបង្កើតក្រុមហ៊ុនបរទេសនៅក្នុងប្រទេសកម្ពុជា ដោយរបៀបណា?
ក្នុងនាមជាបរទេសម្នាក់ មានរចនាសម្ព័ន្ធដែលត្រូវពិចារណដូចជា៖
ការិយាល័យតំណាង ងាយស្រួលក្នុងការធ្វើតេស្តសាកល្បង និង ពិសោធន៍គំរូផ្សេងៗ។ វាពឹងផ្អែកទាំង ស្រុុងទៅលើក្រុមហ៊ុនមេនៅឯបរទេស។
សាខាគឺត្រូវបានគេប្រើប្រាស់ដើម្បីចាប់ផ្តើមនូវសកម្មភាពខណៈដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុម ហ៊ុនមេ។ វាគឺជាការិយាល័យតំណាងដែលបានពង្រីកនូវសកម្មភាព។ វាអាចធ្វើពាណិជ្ជកម្មទៅលើ ទំនិញនិងសេវាកម្មក៏ដូចជាផលិតផល និងមានសម្ថភាពបំលែងនិងបង្កើតផលិតផលដែលដូចទៅ នឹងក្រុមហ៊ុនក្នុងស្រុក។ វាក៏នៅតែត្រូវបានគេកំណត់មិនអោយមានការហាមឃាត់ចំពោះក្រុមហ៊ុន បរទេស។
ក្រុមហ៊ុនមេ និង សាខាត្រូវចែករំលែកនូវការខាតបង់និងបំណុលជាមួយគ្នាដោយសាតែសាខាធ្វើពាណិជ្ជ- កម្មក្នុងនាមជាក្រុមហ៊ុនមេ។
បុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនដែលមូលធនរបស់វាភាគច្រើនជារបស់ជនបរទេស។ ក្រុមហ៊ុនប្រភេទនេះធ្វើ ពាណិជ្ជកម្មស្មម្រាប់ខ្លួនឯងនិងប្រើឈ្មោះខ្លួនឯង។ វាបង្ហាញពីកំរិតឯករាជ្យពីក្រុមហ៊ុនមេ។
ជារួមមក ការិយាល័យតំណាងគឺជារចនាសម្ព័ន្ធមួយដែលងាយស្រួលគ្រប់គ្រងបំផុត ផ្ទុយទៅវិញបុត្រសម្ព័ន្ធមាន ភាពជានិតិបុគ្គលស្របច្បាប់និងមានភាពឯករាជ្យពីក្រុមហ៊ុនមេ។
ក្នុងមានខ្ញុំជាជនបរទេស តើខ្ញុំប្រឈមមុខនឹងឧបសគ្គជាក់ស្តែងអ្វីខ្លះ?
ជាការពិតណាស់ ជនបរទេសមិនអាចកាន់កាប់សិទ្ធិជាម្ចាស់អាគារ ផ្ទះ ឬ ដី នៅជាន់ផ្ទាល់ដីបានទេ។ ដូចច្នេះ ហើយបានជាក្រុមហ៊ុនដែលមានទីតាំងនៅជាន់ផ្ទាល់ដីត្រូវមានម្ចាស់ភាគច្រើនជាជនជាតិខ្មែរ។
លើសពីនេះទៅទៀត ជនបរទេសមិនអាចធ្វើនូវសកម្មភាពពាណិជ្ជកម្មមួយចំនួនដូចជា៖
- ផលិតបារី គ្រឿងស្រវឹង ខ្សែភាពយន រតនវត្ថុ
- ការផ្សព្វផ្សាយ (ការបោះពុម្ពផ្សាយជាសាធារណៈ បោះពុម្ពសៀវភៅ វិទ្យុ ទូរទស្សន៍)
- កាន់កាប់ដី
- ហាងបញ្ចាំ
- នាំចេញ នាំចូលឪសថគ្រប់ប្រភេទ
តើអ្វីគឺជាភាពខុសគ្នារវាងរចនាសម្ព័ន្ធទាំងនេះ?
ចំនួនដៃគូ | ដើមទុនតិចបំផុត | ការរៀបចំ | បំណុល | |
ក្រុមហ៊ុនផ្តាច់មុខ | មួយនាក់ | មិនមាន | ដៃគូផ្តាច់មុចកាន់កាប់មូលធន១០០%ហើយដើរតួរជានាយកប្រតិបត្តិ | បំណុលគ្មានកំណត់ដែលធ្លាក់ទៅលើដៃគូផ្តាច់មុខ |
ភាពជាដៃគូទូទៅ | យ៉ាងតិចពីរនាក់ | មិនមាន | ដៃគូទាំងអស់ត្រូវទទួលខុសត្រូវនូវសកម្មភាពរបស់ក្រុមហ៊ុន។ រាល់ការពិភាក្សាទាំងអសដែលទាក់ទងនឹងរដ្ឋបាលរបស់ក្រុមហ៊ុនត្រូវតែអនុម័តដោយដៃគូភាគច្រើន។ | បំណុលគ្មានកំណត់ដែលជាបន្ទុករបស់ដៃគូ ទាំងអស់។ |
ភាពជាដៃគូមានកំណត់ | មិនមាន | ២ ប្រភេទនៃដៃគូ
| ២ប្រភេទដូចជា៖
| |
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់ | ពី ២ ទៅ ៣០ នាក់ | ៤លានរៀល រឺ ១០០០ដុល្លារ សហរដ្ឋអាមេរិច | រាល់អ្នកវិនិយោគទាំងអស់មានភាគហ៊ុនចំនួនមួយនៃក្រុមហ៊ុន។ ប្រធានក្រុមហ៊ុនម្នាក់ឬច្រើននាក់ដែលកកើតជាក្រុមប្រឹក្សាពិបបាលដែលដឹកនាំដោយនាយកក្រុមហ៊ុន គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន | បំណុលមានកំណត់ដើម្បីតម្រូវការចូលរួមក្នុងក្រុមហ៊ុន |
ក្រុមហ៊ុនសារណៈទទួលខុសត្រូវមានកំណត់ | ៣០នាក់ឡើងទៅ | មិនមាន | ដូចនឹងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់។ តែមានអ្នកគ្រប់គ្រងបីនាក់យ៉ាងតិច | បំណុលមានកំណត់ដើម្បីតម្រូវការចូលរួមក្នុងក្រុមហ៊ុន |
តើអ្វីជាសារៈប្រយោជន៍នៃរចនាសម្ព័ននីមួយៗ?
ជាសង្ខេប រចនាសម្ព័ន្ធនីមួៗមានសារៈប្រយោជន៍៖
- ដៃគូទូទៅធ្វើអោយមានការគាំទ្រ ដល់ទំនាក់ទំនងដែលមានការទុកចិត្តជាមូលដ្ឋានរវាងដៃគូទាំងអស់ ដែល
ស្គាល់គ្នាច្បាស់ហើយធ្វើការទាក់ទងគ្នាដើម្បីជាគុណប្រយោជន៍របស់ពួកគេទៅថ្ងៃក្រោយ។ រចនាសម្ព័ន្ធនេះ
ភាគច្រើនគេឃើញមាននៅក្នុងសកម្មភាពមិនមែនពាណិជ្ជកម្មដូចជាការងាររបស់គ្រូពេទ្យ ក្រុមហ៊ុនច្បាប់ជាដើម។
- ដៃគូទទួលខុសត្រូវមានកំណត់ធ្វើអោយដៃគូទូទៅអាចកាន់កាប់ការគ្រប់គ្រងរបស់ក្រុមហ៊ុន ខណៈដែល
ក្រុមហ៊ុនឯកជនទទួលខុសត្រុវមានកំណត់ជាប្រភេទក្រុមហ៊ុនដែលទូលំទូលាយបំផុត។ វាធ្វើអោយមាន សកម្មភាពពាណិជ្ជកម្មនៅពេលដែលយើងកំរិតបំណុលនៃដៃគូនីមួយៗចំពោះការវិនិយោគដំបូងរបស់ ពួកគេដែលមាននៅក្នុងក្រុមហ៊ុន។ វាក៏ធ្វើអោយមានភាពច្បាស់លាស់ទៅលើរចនាសម្ព័ន្ធដែលធ្វើអោយ យើងយល់កាន់តែច្បាស់ពីមុខងាររបស់វា។
ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំរិតគឺមានតិចតួចបំផុត ហើយជាទូទៅគេឃើញមាននៅវិស័យ ធនាគារ។
តើត្រូវមានបែបបទអ្វីខ្លះដើម្បីធ្វើអោយសម្រេចបាននូវការចុះឈ្មោះនេះ?
តើអ្វីជាការទាមទារចាំបាច់ក្នុងការបង្កើតក្រុមហ៊ុន?
ដើម្បីទទួលបានភាពជាបុគ្គលស្របច្បាប់ ដែលឈានទៅដល់ការចុះកិច្ចសន្យា ក្រុមហ៊ុនមួយត្រូវតែចុះឈ្មោះជា មួយក្រសួងពាណិជ្ជកម្ម ដោយមិនគិតពីរចនាសម្ព័ន្ធនិងសញ្ជាតិ។
ម្ចាស់ក្រុមហ៊ុនត្រូវធ្វើតាមនូវចំនុចទាំង៤នេះ៖
ផ្ទៀងផ្ទាត់ពីឈ្មោះរបស់ក្រុមហ៊ុនដែលមិនទាន់មានគេប្រើនៅឡើយ។ ដំណើរការនេះធ្វើឡើងដោយការ បំពេញនូវសំណើរសរសេរដោយផ្ទាល់ដៃរបស់ក្រសួងពាណិជ្ជកម្ម ឬ ដោយការរុករកតាមគេហទំព័ររបស់ ក្រសួង។
ការចុះឈ្មោះក្រុមហ៊ុនតាមរយៈក្រសួងពាណិជ្ជកម្ម។ ដំណើរការចុះឈ្មោះនេះអាចធ្វើបានទាំងពីរគឺ៖
a. ផ្ញើរឯកសារដែលរួមបញ្ចូលទាំងលក្ខន្តិកៈរបស់ក្រុមហ៊ុននិងឯកសារផ្សេងៗទៀតទៅក្រសួងពាណិកម្ម
b. បពេញបែបបទស្នើរឡើងតាមរយៈគេហទំព័រ http://www.businessregistration.moc.gov.kh/ចុះឈ្មោះក្រុមហ៊ុនតាមរយៈអគ្គនាយកដ្ឋានពន្ធដារ
a. តាមរយៈpost
b. តាមរយៈគេហទំព័រផ្លូវការ https://cambodia.tax.gov.kh/reg/ចុះឈ្មោះក្រុមហ៊ុនតាមរយៈក្រសួងការងារ
តើការចុះឈ្មោះនោះនឹងចំនាយប្រាក់និងពេលវេលាយូរប៉ុណ្ណា?
យើងត្រូវចំណាយទាំងអស់ ប៉ុន្តែការចំណាយជាមួយក្រសួងការងារខ្លះដែលសមស្របទៅនឹងចំនួននៃបុគ្គលិកវា មិនលើសពី ៥៤៥ដុល្លារសហរដ្ឋអាមេរិចនោះទេ។
ការបង្កើតក្រុមហ៊ុនទាំងនោះត្រូវចំនាយដូចជា៖
ពី៣ ទៅ៣ខែកន្លះប្រសិនបើក្រុមហ៊ុននោះចុះឈ្មោះដោយផ្ទាល់ (មិនប្រើប្រព័ន្ធអ៊ីនធើណេត)
ពី១ទៅ២ខែប្រសិនបើក្រុមហ៊ុននោះចុះឈ្មោះតាមតំណើរការអេឡិចត្រូនិច (ការចុះឈ្មោះនេះពេលខ្លះ អាចចំនាយពេលតិចជាងនេះនៅពេលអនាគតនៅពេលដែលការចុះឈ្មោះជាមួយក្រសួងការងារនោះ ធ្វើតាមរយៈប្រព័ន្ធអ៊ីនធើណេត)។
តើយើងត្រូវចំណាយប្រាក់ជាមុន មុនពេលចុះឈ្មោះឬទេ?
ដោយយោងទៅតាមមាត្រា១៤៤ LoCE, ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតគឺជារចនាសម្ព័ន្ធតែមួយគត់ ដែលក្រុមហ៊ុនប្រភេទនេះមិនអាចតំកល់ប្រាក់តិចជាង១០០០ដុល្លារសហរដ្ឋអាមេរិច (ឬប្រហាក់ប្រហែល៤លាន- រៀល)។ ប្រាក់ទាំងអស់នេះត្រូវតំកល់នៅធនាគាររបស់រដ្ឋ (មានន័យថាធនាគារក្នុងស្រុក) មុនពេលចុះឈ្មោះ។
រចនាសម្ព័ន្ធមួយមួយទៀតមិនទាមទារអោយមានទុនបំរុងនោះទេ។ ចំនួនសរុបនៃទុនបំរុងដែលត្រៀមបញ្ចូលទៅ ក្នុងក្រុមហ៊ុនត្រូវតែតំកល់មុនពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន។
ធនាគារនឹងផ្តល់អោយនូវលិខិតបញ្ជាក់ស្តីពីការតំកល់ប្រាក់នេះ ហើយដែលជាតម្រូវការក្នុងតំណើរការចុះឈ្មោះ ក្រុមហ៊ុន។
តើខ្ញុំអាចប្រើឈ្មោះទៅតាមអ្វីដែលខ្ញុំចង់បានសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំបានដែរឬទេ?
ដើម្បីអោយដឹងថាឈ្មោះនោះមិនទាន់មានអ្នកប្រើ យើងត្រូវទៅទាក់ទងអគ្គនាយកដ្ឋានចុះឈ្មោះពាណិជ្ជកម្មនៃ ក្រសួងពាណិជ្ជកម្ម។
យើងត្រូវផ្តល់អោយនូវទំរង់ចុះឈ្មោះថតចម្លង៣ច្បាប់ទៅការិយាល័យចុះឈ្មោះពាណិជ្ជកម្ម អត្តសញ្ញាណប័ណ្ណ ថតម្លងគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់ចំនួន៣ច្បាប់ រូបថតបិទអត្តសញ្ញាណប័ណ្ណរបស់ដៃគូម្នាក់ថតចម្លង៣ច្បាប់ និងវិក័យប័ត្របញ្ជាក់ពីការបង់ប្រាក់ថតចម្លងមួយច្បាប់។ នៅពេលដែលបានទទួលបានឯកសារគ្រប់គ្រាន់ហើយ អគ្គនាយដ្ឋានចុះឈ្មោះពាណិជ្ជកម្មនឹងបញ្ជាក់ពីឈ្មោះដែលយើងអាចប្រើប្រាស់បានសម្រាប់ក្រុមហ៊ុនថ្មីរបស់យើង។
តើមានឯកសារអ្វីខ្លះដែលខ្ញុំត្រូវតែមានដើម្បីធ្វើការចុះឈ្មោះ?
- លក្ខខ្តិកៈរបស់ក្រុមហ៊ុន
លិខិតបញ្ជាក់នៃការដាក់ប្រាក់តម្លល់ដែលផ្តល់អោយដោយធនាគារ
ទំរង់ឯកសារពាក់ព័ន្ធដែលចាំបាច់ក្នុងការចុះឈ្មោះ (៣ច្បាប់)
អត្តសញ្ញាណប័នថតចម្លង និងរូបថតអត្តសញ្ញាណប័នរាស់ដែគួរទាំងអស់
ការទាមទារសម្រាប់ការបោះពុម្ពជាផ្លូវការនៅក្នុងសារពត៏មានផ្លូវការ (៣ច្បាប់)
ការប្រកាសថាគ្មានការប្រព្រឹត្តបទល្មើសពីមុនមកចំពោះដៃគូទាំងអស់ (៣ច្បាប់)
ការធ្វើដោយដៃផ្ទាល់នឹងចំនាយ៤២០ដុល្លារសហរដ្ឋអាមេរិច និងចំនាយពេលពី២ទៅ៧ថ្ងៃធ្វើការ។ នៅពេលនោះ ក្រសួងពាណិជ្ជកម្មនឹងផ្តល់អោយនូវការប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុន។នៅពេលបច្ចុប្បន្ន ជាមួយនឹងការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធើណេត ឯកសារដូចគ្នាត្រូវបានគេស្គេន។ ដំណើរការពេលនេះអាចធ្វើបានលឿនក្នុងរយៈពេ លមួយម៉ោងប៉ុន្តែត្រូវការពេល១សប្តាហ៍ដើម្បីបញ្ជាក់។
តើខ្ញុំត្រូវតែចុះក្រុមហ៊ុនរបស់ខ្ញុំម្តងទៀតដែរ ឬ ទេដោយសារតែមានការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធើណេត?
ជាការពិតណាស់ក្រុមហ៊ុនទាំងអស់ត្រូវតែចុះឈ្មោះតាមប្រព័ន្ធអ៊ីនធើណេត។ ប្រសិនបើចុះឈ្មោះរួចរាល់មុនថ្ងៃ ៣១មិនា២០១៦ មិនត្រូវបានគិតថ្លៃសេវាកម្មនោះទេ។ ការចុះឈ្មោះត្រូវរួចរាល់មុនថ្ងៃ៣០ មិថុនា២០១៦បើមិន អញ្ចឹងទេនោះក្រុមហ៊ុននឹងមិនត្រូវគេចាត់ទុកថាបានចុះឈ្មោះនោះទេ ហើយនឹងបាត់បង់សិទ្ធិក្នុងការប្រើប្រាស់ ឈ្មោះអាជីវកម្ម។
តើអ្វីដែលខ្ញុំត្រូវធ្វើទាក់ទងទៅនឹងអគ្គនាយកដ្ឋានពន្ធដារ?
ក្នុងកំឡុងពេល១៥ថ្ងៃ ដោយយោងទៅតាមការចុះឈ្មោះជាមួយនឹងក្រសួងពាណិជ្ជកម្ម ការចុះឈ្មោះជាមួយ អគ្គនាយកដ្ឋានពន្ធដារក៏ត្រូវតែរួចរាល់ដែរ។
នៅរាជធានីភ្នំពេញ ការចុះឈ្មោះត្រូវបានគេធ្វើឡើងនៅសាខាណាក៍បានដែលអាចបោះត្រាលើឯកសារទាំងអស់ ខាងក្រោមនេះ៖
លក្ខន្តិកៈរបស់ក្រុមហ៊ុន
លិខិតអនុម័តចេញដោយក្រសួងពាណិជ្ជកម្ម
វិញ្ញាប័នបត្របញ្ជាក់ពីការបង្កើតក្រុមហ៊ុន
បច្ចុប្បន្ន មានមធ្យោបាយពីរក្នុងការទទួលបានសេវាកម្មទាំងនោះ គឺដោយផ្ទាល់ដៃ និង តាមរយៈបណ្តាញអ៊ីនធើ ណេត។ បុគ្គលដែលជាប់ពន្ធស្វ័យប្រកាសត្រូវបង់ប្រាក់១០០ដុល្លារសហរដ្ឋអាមេរិច បុគ្គលដែលជាប់ពន្ធរបបប៉ាន់ ស្មានត្រូវបង់ប្រាក់២០ដុល្លារសហរដ្ឋអាមេរិច.
ការពិន័យរហូតដល់៥០០ដុល្លារសហរដ្ឋអាមេរិច ហើយនឹងត្រូវបានគេដាក់ពិន័យថាមិនចុះឈ្មោះអោយបានទាន់ ពេលវេលា
នាយកដ្ឋានពន្ធដារនឹងផ្តល់ជូនដូចជា៖
វិក័យប័ត្រ
វិញ្ញាបនប័ត្របញ្ជាក់ពីការចុះឈ្មោះបង់ពន្ធ
លិខិតអនុម័តបញ្ជាក់ថាក្រុមហ៊ុននេះត្រូវបានបំពេញបែបបទរួចរាល់ហើយ
រដ្ឋបាលពន្ធដារនឹងចំនាយពេលពី៧ទៅ១០ថ្ងៃធ្វើការដើម្បីបញ្ចប់ការងារដោយដៃ និង ពី១ទៅ៧ថ្ងៃធ្វើការដោយ ប្រព័ន្ធអ៊ីនធើណេត។
តើអ្វីដែលខ្ញុំត្រូវធ្វើអ្វីខ្លះទាក់ទងទៅនឹងក្រសួងការងារ?
យោងទៅតាមការចុះឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលសារពើពន្ធ ក្រុមហ៊ុននោះត្រូវចុះឈ្មោះជាមួយ អគ្គនាយកដ្ឋាននៃក្រសួងការងារបណ្តុះបណ្តាលវីជ្ជាជីវៈនិងយុវនីតិសម្បទារ។ ទាំងពីរចំនុចដែលត្រូវគោរពតាម ខាងក្រោមមានដូចជា៖
- ក្នុងរយៈពេល៣០ថ្ងៃយោងទៅតាមការចាប់ផ្តើមនៃសកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រសិនបើសកម្មភាពទាំងនោះមិនតម្រូវអោយមានគ្រឿងម៉ាស៊ីន និង ក្រុមហ៊ុនមានបុគ្គលិកតិចជាង៨នាក់
- ក្នុងរយៈពេល១៥ថ្ងៃយោងទៅតាមការចាប់ផ្តើមនៃសកម្មភាពពាណិជ្ជកម្មប្រសិនបើមានបុគ្គលិកច្រើនជាង៨នាក់
ដោយយោងទៅតាមការចុះឈ្មោះ រាល់ក្រុមហ៊ុនទាំងអស់ត្រូវទាមទារនូវការគោរពតាមទម្រង់ទាំងនេះ
- ការប្រកាសការបង្កើតក្រុមហ៊ុន
- ការប្រកាសពីចំនួនបុគ្គលិក (២ដុល្លារសហរដ្ឋអាមេរិចក្នុងនិយោជិកមួយនាក់)
- ការបង្កើតនូវបទបញ្ជាផ្ទៃក្នុង
- ការរក្សាទុកសៀវភៅគណនេយ្យ
- ការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក
- ការចុះឈ្មោះជាមួយមូលនិធិជាតិសន្តិសុខសង្គម
- ល ។និង ល។
អំឡុងពេល | រយៈពេល |
តម្លៃជា$ |
ឈ្មោះដែលអាចនៅប្រើបាន | ពី ២ ទៅ ៧ ថ្ងៃ | ១០ដុល្លារសហរដ្ឋអាមេរិច |
ការតម្កល់ប្រាក់ទុនទុកជាមុន | ១ ថ្ងៃ | ចំនួនទុន |
ចុះឈ្មោះជមួយក្រសួងពាណិជ្ជកម្ម | ២ ទៅ ៧ ថ្ងៃតាមរយៈប្រព័ន្ធ អ៊ីនធើណេត ៣សប្តាហ៍ដោយដៃផ្ទាល់ | ៤២០ដុល្លារសហរដ្ឋអាមេរិច |
ចុះឈ្មោះជាមួយអគ្គនាយកដ្ឋានបន្ធដារ | ១ ទៅ ៧ ថ្ងៃតាមប្រព័ន្ធ អ៊ីនធើណេត ៧ ទៅ ១០ថ្ងៃដោយដៃផ្ទាល់ (ជួលកាលជាក់ស្តែអាចដល់១ខែ) | ២០ដុល្លារសហរដ្ឋអាមេរិចសម្រាប់ក្រុមហ៊ុនដែលស្ថិតនៅក្រោមប្រព័ន្ធពន្ធដារតាមរបបប៉ាន់ស្មាន ១០០ ដុល្លារសហរដ្ឋអាមេរិច សិនបើក្រុមហ៊ុននោះស្ថិតក្រោមប្រព័ន្ធពន្ធដាររបបពិត |
ចុះឈ្មោះជាមួយក្រសួងការងារ | ២.៥ ដុល្លារសហរដ្ឋអាមេរិចក្នុង បុគ្គលិកម្នាក់បូកនឹងថ្លៃផ្សេងៗទៀត។ |