ឆ្នាំ 2016

សន្និសីទ បញ្ហាយុត្តិធម៌ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០១៦ មានគោលគំនិតសំខាន់ ៣ ដូចជា យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និង កម្ពុជា ការស្រាវជ្រាវ និងអក្សរសាស្រ្តផ្នែកច្បាប់ និង សន្តិភាព ភាពយុត្តិធម៌ និងចំណេះដឹងច្បាប់ ។

នៅឆ្នាំ ២០១៦ អង្គការគោលដៅយុត្តិធម៌ នាំមកនូវអ្នកចូលរួមចំនួន ៧០ នាក់ សម្រាប់សន្និសិទ បញ្ហាយុត្តិធម៌ដំបូងបំផុត ដើម្បីប្រារព្ធ​ថ្ងៃយុត្តិធម៌អន្តរជាតិ និងបើក​វេទិកា ពិភាក្សាយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ ផ្ទាំងពិពរណ៌ អំពីតុលាការព្រហ្មទណ្ឌអន្តរជាតិដែលដាក់បញ្ឈរតៗគ្នា និង​បង្ហាញអំពី​ផ្នែកសំខាន់ៗនៃ អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា ក៏ដូចជាភាពប្រឈមនៃ​យុត្តិធម៌​នៅក្នុងប្រទេស​ កម្ពុជា។ ក្នុងនោះដែរ គម្រោងស្តីពី​សេចក្តីពន្យល់​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវបាន​ លើកមកធ្វើបទបង្ហាញផងដែរ។

មានការចូលរួមពី​ ឯកឧត្តម តេង រតនា លោក ព្រាប កុល មកពី​អង្គការតម្លាភាពកម្ពុជា និង  ក៏មានវត្តមាន​ នៅទីនោះដែរ។

សន្និសិទស្តីពី​ បញ្ហាយុត្តិធម៌ ឆ្នាំ២០១៦ ត្រូវបានបង្កើតឡើងបាន ក៏​ដោយសារមានការឧបត្តម្ភពីស្ថាទូត ស៊ុយអ៊ែត នៅក្នុងប្រទេស កម្ពុជា។
Comments