ការចុះបញ្ចីកំណើតរបស់ទារក


តើអ្វីទៅជាការចុះបញ្ជីកំណើត?

ការចុះបញ្ជីកំណើតសំដៅទៅលើការចំណាំនៃកាលកំណើតមួយចូលទៅក្នុងកំណត់ហេតុផ្លូវការដែលហៅថាសៀវភៅអត្រានុកូលដ្ឋាន។

តើអ្វីទៅជាកាតព្វកិច្ច?

ការចុះបញ្ចីនេះគឺជាកាតាព្វកិច្ចសម្រាប់ប្រជាជនខ្មែរទាំងអស់។ ជាការពិតណាស់ ឪពុកម្តាយត្រូវបានកាតាព្វកិច្ចដើម្បីនាំទារកទៅការិយា ល័យ ភូមិ ឃំុនៃទីលំនៅអចិន្រ្តយ៍របស់ពួកគេក្នុងគោលបំណងចុះបញ្ចី។ ប្រើសិនបើឪពុកម្តាយមិនអាចមកការិយាល័យនេះបាន ពួកគាត់អាចអោយបងប្អូន ឬអ្នកជិតខាងដែលធ្វើជាសាក្សីផ្ទាល់នៃកំណើតរបស់ទារកនោះដើម្បីជំនួសឪពុកម្តាយក្នុងដំណើរការចុះឈ្មោះ នោះ។

តើខ្ញំុត្រូវដំណើរការយ៉ាងដូចម្តេច?

ឪពុកម្តាយមានរយៈពេល ៣០ ថ្ញៃគិតចាំពីថ្ញៃកំណើតទារកដើម្បីចុះបញ្ចីអត្រានុកូលដ្ឋាននេះ។ នៅក្នុងដំណើរការនៃការចុះបញ្ចីនេះត្រូវ យកមកធ្វើក្នុងរយៈពេលអំឡុងពេល ៣០ ថ្ញៃ។ ឪពុកម្តាយត្រូវតែបំពេញបែបបទសំបុត្រចុះបញ្ចីផ្លូវការមួយនៅការិយាល័យ ភូមិ ឃំុ នៃទីលំ នៅអចិន្រ្តយ៍។ បែបបទគ្រាន់តែត្រូវនាំសាក្សីដែលពេញវ័យ និង បង់ថ្លៃ ៤០០០រៀល (១ ដុល្លារ) សម្រាប់ការផាកពិន័យក្នុងការចុះបញ្ចីយឺត។ 

តើអ្វីទៅជាមាតិការនៃសំបុត្រកំណើត?

សំបុត្រកំណើតត្រូវបានធ្វើឡើងជាភ័ស្តុតាងក្នុងការចុះបញ្ចីកំណើត។ សំបុត្រកំណើតត្រូវបានផ្តល់អោយដោយឥតគិតថ្លៃ ដរាបណាវាត្រូវ ធ្វើក្នុងរយៈពេល ៣០ថ្ញៃរាប់ពីថ្ញៃកំណើតរបស់ទារក។ ហើយក្នុងនោះយើងបញ្ជាក់អំពី ឈ្មោះរបស់ទារក ថ្ញៃខែឆ្នាំកំណើតទារក ទីកន្លែង កំណើត និង ឈ្មោះរបស់ឪពុកម្តាយ។ លើសពីនេះទៅទៀត ឪពុកម្តាយត្រូវតែបញ្ចាក់ថាពួកគេបានរៀបការ ឬក៏អត់។ ប្រសិនបើដូច្នោះ ពួកគេ ផងដែរត្រូវផ្តល់នូវសំបុត្រអាពាពិពាហ៍របស់ពួកគេ។

ហេតុអ្វីបានជាវាសំខាន់?

សំបុត្រកំណើតគឺមានភាពចំាបាច់សម្រាប់ធានាការទទួលបានសេវាសង្គម រួមបញ្ចូលទាំងការថែរក្សាសុខភាព ឧទាហរណ៍ដូចជាការចាក់ ថ្នាំបង្ការ និង ការចុះឈ្មោះទៅសាលារៀនដើម្បីទទួលបានការអប់រំ។ ផងដែរ វាមានសារៈសំខាន់ នៅពេលដែលវាអាចការពារកុមារភាព ការឆាប់រៀបការ ឬការបង្ខំអោយរៀបការ ការជួញដូរកុមារ និង ការប្រព្រឹត្យពេស្យាចារលើកុមារ។ លើសពីនេះទៅទៀត សំបុត្រកំណើត អាចអោយកុមារទទួលបាននូវ អត្តសញ្ញាណប័ណ្ណនៅពេលដែលគេមានអាយុ ១៥ ឆ្នាំ ដែលជាការចំាបាច់សម្រាប់ការបោះឆ្នោត។ ហើយ វាក៏មានសារៈសំខាន់ដើម្បីបើកគណនេយ្យធនាគារ និង ទទួលបានអាជ្ញាប័ណ្ណអាពាពិពាហ៍ និងរឿងរ៉ាវមួយចំនួន។

តើខ្ញំុអាចធ្វើអ្វីបាន ប្រសិនបើឪពុកម្តាយរបស់ខ្ញំុមិនដែលទទួលបានសំបុត្រកំណើតសម្រាប់ខ្ញំុ? 

ប្រជាជនខ្មែរគ្រប់រូបមានលទ្ធភាពអាចនឹងទទួលបាន និងគួរតែដាក់ពាក្យដោយប្រតិសកម្មដើម្បីទទួលបានសំបុត្រកំណើត។ ប្រសិនបើពួក គេមិនទទួលបានប្រភេទសំបុត្របញ្ជាក់បែបនេះក្នុងអំឡុងពេលមានសង្រ្គាម។
Comments